About this role
Under the overall supervision of Chief of Mission (CoM) in coordination with Head of Resources Management and direct supervision of Senior Procurement Assistant; and, in collaboration with relevant units, the Driver will be responsible and accountable for transport and maintenance vehicle in Country and Sub-Office. ក្រោមការគ្រប់គ្រងជារួមរបស់ប្រធានបេសកកម្ម (COM) ដោយសម្របសម្រួលជាមួយនឹងប្រធានគ្រប់គ្រងធនធាន និងការគ្រប់គ្រងដោយផ្ទាល់របស់ជំនួយការលទ្ធកម្មជាន់ខ្ពស់ និងដោយសម្របសម្រួលជាមួយអង្គភាពពាក់ព័ន្ធ អ្នកបើកបរនឹងទទួលខុសត្រូវ និងមានគណនេយ្យភាពចំពោះការដឹកជញ្ជូន និងការថែទាំរថយន្តនៅការិយាល័យប្រចាំប្រទេស និងការិយាល័យក្នុងមូលដ្ឋាន។
• Drive assigned IOM office vehicle(s).
• Manage the day-to-day maintenance of the assigned vehicle(s) to ensure roadworthiness of the vehicles. This includes daily check of tires, brakes, engine oil, fan belt, etc.
• Arrange for minor repairs and ensures that the vehicles are kept clean.
• Ensure that the vehicles undertake regular service intervals.
• Keep records of spare parts for vehicle(s) and conduct monthly inventory of the spare parts.
• Find the most direct and safe route over the best available roads to the destination.
• Ensure that the IOM vehicle(s) is used only for official/authorized business, as advised by the supervisor.
• Make sure that the daily log sheet is prepared, and a monthly report is prepared summarizing statistics linked to mileage, fuel consumption, etc. for the vehicle.
• Keep a high degree of confidentiality and discreteness in discussions, which involves IOM and its officials. Take proper actions to reduce potential security threats to IOM officials and/or property within the immediate vicinity of the vehicle and along transport routes.
• Meet official personnel at the airport(s) and facilitate immigration and customs formalities as required.
• Collect and deliver mail, documents, pouches, and other communications/items from and to the country office; go to the post office, airport, government agencies, other UN agencies, institutions, project sites, etc., to take and deliver items and communications; keep records as required.
• When needed, assist the country office staff in performing simple clerical duties such as making and answering telephone calls, making photocopies, keeping records, etc.
• Perform such other duties as may be assigned. ១. បើកបរថយន្តអង្គការអាយអូអឹម ដែលត្រូវបានប្រគល់ឱ្យខ្លួនទទួលខុសត្រូវ។ ២. គ្រប់គ្រងការថែទាំប្រចាំថ្ងៃលើរថយន្តដែលត្រូវបានប្រគល់ឱ្យខ្លួនទទួលខុសត្រូវ ដើម្បីធានាភាពសក្ដិសមរបស់រថយន្តសម្រាប់ការធ្វើដំណើរតាមដងផ្លូវ។ ការថែទាំនេះរួមមានការត្រួតពិនិត្យសម្បកកង់ ប្រាំង ប្រេងម៉ាស៊ីន ខ្សែពានរថយន្ត ជាដើម។ ៣. រៀបចំការជួសជុលតិចតួច និងសម្អាតរថយន្ត។ ៤. ធានាថា រថយន្តទទួលសេវាថែទាំជាទៀងទាត់។ ៥. រក្សាកំណត់ត្រាអំពីគ្រឿងបន្លាស់សម្រាប់រថយន្ត និងអនុវត្តដំណើរការពិនិត្យសន្និធិគ្រឿងបន្លាស់ប្រចាំខែ។ ៦. ស្វែងរកផ្លូវស្អាត ផ្លូវត្រង់ដោយផ្ទាល់ និងមានសុវត្ថិភាពបំផុតទៅកាន់គោលដៅ។ ៧. ធានាថា រថយន្តរបស់អង្គការអាយអូអឹមត្រូវបានប្រើប្រាស់សម្រាប់តែការងារផ្លូវការ/ការងារដែលមានការអនុញ្ញាតទៅតាមការណែនាំរបស់ប្រធានប៉ុណ្ណោះ។ ៨. ធានាការរៀបចំសៀវភៅកត់ត្រាប្រចាំថ្ងៃ និងការរៀបចំរបាយការណ៍ប្រចាំខែដោយសង្ខេបអំពីស្ថិតិពាក់ព័ន្ធនឹងចម្ងាយផ្លូវធ្វើដំណើរ ការប្រើប្រាស់ប្រេងឥន្ធនៈ ជាដើម សម្រាប់រថយន្ត។ ៩. រក្សាការសម្ងាត់កម្រិតខ្ពស់ និងភាពឯករាជ្យនៅក្នុងការពិភក្សាដែលពាក់ព័ន្ធនឹងអង្គការអាយអូអឹម និងមន្រ្តីរបស់អង្គការ។ ចាត់វិធានការសមស្របដើម្បីកាត់បន្ថយការគំរាមកំហែងដែលអាចមានចំពោះសុវត្ថិភាពរបស់មន្រ្តី និង/ឬទ្រព្យសម្បត្តិរបស់អង្គការអាយអូអឹម ដែលនៅក្បែររថយន្ត និងនៅតាមផ្លូវធ្វើដំណើរ។ ១០.ជួបជាមួយបុគ្គលិកផ្លូវការនៅអាកាសយានដ្ឋាន និងសម្របសម្រួលបែបបទអន្តោប្រវេសន៍ និងគយ ទៅតាមភាពចាំបាច់។ ១១.យក និងបញ្ជូនសំបុត្រប្រៃសណីយ៍ ឯកសារ កញ្ចប់ និងការប្រាស្រ័យទាក់ទង/វត្ថុនានាទៅកាន់ និងមកពីការិយាល័យប្រចាំប្រទេស ធ្វើដំណើរទៅការិយាល័យប្រៃសណីយ៍ អាកាសយានដ្ឋាន ស្ថាប័នរដ្ឋាភិបាល ទីភ្នាក់ងារអង្គការសហប្រជាជាតិផ្សេងទៀត ស្ថាប័ន ទីតាំងអនុវត្តគម្រោង ជាដើម ដើម្បីយក និងផ្ដល់វត្ថុ និងការប្រាស្រ័យទាក់ទងនានា ព្រមទាំងរក្សាកំណត់ត្រា នៅពេលចាំបាច់។ ១២.នៅពេលត្រូវការ ជួយបុគ្គលិកនៅការិយាល័យប្រចាំប្រទេសអនុវត្តការងារការិយាល័យងាយៗ ដូចជា ការហៅទូរសព្ទ ការលើកទូរសព្ទ ការថតចម្លងឯកសារ ការរក្សាកំណត់ត្រា ជាដើម។ ១៣.អនុវត្តកិច្ចការផ្សេងទៀតទៅតាមការចាត់តាំង។
EDUCATION
• High school degree/certificate with minimum 2 years of relevant working experience or Bachelor’s Degree from an accredited institution.សញ្ញាបត្រ/វិញ្ញាបនបត្រទុតិយភូមិ ជាមួយនឹងបទពិសោធន៍ពាក់ព័ន្ធរយៈពេលយ៉ាងតិច ២ឆ្នាំ ឬបរិញ្ញាបត្រពីគ្រឹះស្ថានដែលមានការទទួលស្គាល់។ • Valid national driver’s licence.បណ្ណបើកបរដែលមានសុពលភាព។ EXPERIENCE
• Knowledge of driving rules and regulations.ចំណេះដឹងអំពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការបើកបរ។
• Experience in driving a variety of makes and models of vehicles.បទពិសោធន៍បើកបររថយន្តម៉ាក និងម៉ូដែលជាច្រើនចម្រុះគ្នា។
• Skills in minor vehicle repairs. ជំនាញជួសជុលរថយន្តតិចតួច។
• Knowledge of radio, email, telephone and other applications.ចំណេះដឹងអំពីការប្រើប្រាស់វិទ្យុទាក់ទង អ៊ីម៉េល ទូរសព្ទ និងកម្មវិធីផ្សេងទៀត។ SKILLS
• In depth knowledge of driving skill. ចំណេះដឹងស៊ីជម្រៅអំពីជំនាញបើកបរ • In depth knowledge of traffic law and safety protocol. ចំណេះដឹងស៊ីជម្រៅអំពីច្បាប់ចរាចរណ៍ និងពិធីសារសុវត្ថិភាព • Ability to map and location reading knowledge. សមត្ថភាពប្រើប្រាស់ផែនទី និងចំណេះដឹងអំពីការស្វែងយល់ទីតាំង • Knowledge of vehicle maintenance.ចំណេះដឹងអំពីការថែទាំរថយន្ត